ទស្សនវិស័យ
បណ្តុះបណ្តាល ឬបង្កើនសហគ្រិនភាព; មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ចូលរួមចែករំលែកបទពិសោធន៍ដល់ធុរកិច្ចថ្មី ដើម្បីបង្កើតអ្វីថ្មីសម្រាប់ជាផលប្រយោជន៍ដល់សង្គម និងតម្រូវការតាមរយៈការអភិវឌ្ឍន៍ធុរកិច្ចថ្មី។
26-09-2025 09:38 AM
សម្រាប់សហគ្រិន ការជ្រើសរើសឧបករណ៍បម្លែងភាគទុនវិនិយោគបានត្រឹមត្រូវ

[English Below]

⚡️ សម្រាប់សហគ្រិន ការជ្រើសរើសឧបករណ៍បម្លែងភាគទុនវិនិយោគបានត្រឹមត្រូវ អាចជួយអោយអាជីវកម្មរីកចម្រើនបានយ៉ាងរលូន ព្រោះចំណុចនេះ​អាចជួយអ្នកឱ្យបង្កើនដើមទុន ដោយមិនបាត់បង់សិទ្ធិគ្រប់គ្រងពេញលេញលើអាជីវកម្មរបស់ខ្លួន។ ខាងក្រោមជាប្រភេទឧបករណ៍បម្លែងដែលសហគ្រិនភាគច្រើនជ្រើសរើសប្រើប្រាស់៖

១ បំណុលបម្លែង៖ ជាបំណុលដែលអាចបម្លែងទៅជាប្រាក់ដើមទុននៅពេលក្រោយបាន។ ជម្រើសនេះ​មានកំណត់កាលបរិច្ឆេទ និងអត្រាការប្រាក់ ប៉ុន្តែមានភាពបត់បែន និងសមស្របសម្រាប់អាជីវកម្ម ដែលមានគម្រោងបញ្ចេញភាគហ៊ុននៅពេលខាងមុខ។

២ កិច្ចព្រមព្រៀងសម្រាប់ភាគហ៊ុនអនាគត៖ ជម្រើសនេះ មិនបង្កើតបំណុល និងមិនមានការប្រាក់​ ព្រមទាំងធ្វើអោយការវិនិយោគកើតឡើងយ៉ាងរហ័ស និងងាយស្រួល ប៉ុន្តែអាចបង្កឱ្យមានភាពមិនច្បាស់លាស់សម្រាប់វិនិយោគិន។

៣ អាទិភាពភាគហ៊ុនបម្លែង៖ ផ្តល់អាទិភាពដល់វិនិយោគិន ដោយអាចបម្លែងទៅជាហ៊ុនដែលមានសិទ្ធិទទួលភាគលាភមុនគេ។​ ជម្រើសនេះផ្តល់សុវត្ថិភាពខ្ពស់ និងតម្លៃច្បាស់លាស់ ប៉ុន្តែការចរចារអាចមានភាពស្មុគស្មាញជាង។

_______

⚡️ For entrepreneurs, choosing the right convertible equity instrument can help your business grow smoothly, as it allows you to raise capital without losing control of your business. Here are the types of convertible instruments that most entrepreneurs choose to use:

1 Convertible Debt: This is debt that can be converted into equity later. This option has a fixed term and interest rate but is flexible and is suitable for businesses that plan to issue shares in the future.

2 SAFE (Simple Agreement for Future Equity): This option creates no debt and is interest-free, and makes investing quick and easy, but can create uncertainty for investors.

3 Convertible Preferred Stock: Provides priority to investors by allowing them to convert into common stock that has the right to receive dividends first. This option offers high security and a clear price but can be more complicated to negotiate.

🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media