[English Below]
📣 ការរក្សាដើមទុនបម្រុងអាជីវកម្ម ជាវិធីសាស្ត្រដើម្បីរក្សាប្រាក់ដើមឱ្យមានសុវត្ថិភាព។ វិធីនេះ សមស្របសម្រាប់អ្នកដែលមិនចង់ទទួលហានិភ័យខ្ពស់ ប៉ុន្តែក៏អាចមានបញ្ហាប្រឈម និងចំណុចដែលត្រូវពិចារណាមុនសម្រេចចិត្តជ្រើសរើស៖
១ អតិផរណា៖ បើប្រាក់ចំណេញពីការវិនិយោគ ទាបជាងអត្រាអតិផរណា តម្លៃនៃប្រាក់ដើមរបស់អ្នកក៏អាចធ្លាក់ចុះតាមពេលវេលា ដែលបានកន្លងផុតផងដែរ។ នេះមានន័យថា ទោះបីអ្នករក្សាប្រាក់របស់អ្នកឱ្យមានសុវតិ្ថភាពក៏ដោយ តម្លៃពិតនៃប្រាក់នោះ ក៏នៅតែអាចថយចុះ។
២ ហានិភ័យ៖ មានរបៀបខុសៗគ្នា ដើម្បីរក្សាដើមទុនបម្រុង ប៉ុន្តែមិនមែនរបៀបទាំងអស់សុទ្ធតែល្អសម្រាប់ម្ចាស់អាជីវកម្មនោះទេ។ ជាឧទាហរណ៍៖ ការដាក់ប្រាក់នៅក្នុងធនាគារគឺមានសុវត្ថិភាពខ្ពស់ ប៉ុន្តែប្រាក់ចំណេញទទួលបានមកវិញមានកម្រិតទាប។ ដោយឡែក ការទិញមូលបត្របំណុល អាចទទួលបានប្រាក់ចំណេញល្អប្រសើរជាង ប៉ុន្តែប្រឈមនឹងហានិភ័យច្រើនជាងបន្តិច។ ដូច្នេះជម្រើសដ៏ល្អបំផុត គឺអាស្រ័យទៅលើគោលបំណងរបស់អ្នក។
___________
📣 Preserving business capital means keeping your principle safe. This method is suitable for people who don’t want to take big risks. However, there are some challenges and things to think about before choosing this strategy:
1 Inflation: If your investment earns less than the inflation rate, the value of your money can go down over time. This means that even if you keep your money safe, its real value might decrease.
2 Risk: There are various ways to preserve capital, but not all of them are ideal for every business owner. For example, putting money in a bank is very safe, but the return is low. On the other hand, buying bonds can offer better returns, but comes with slightly more risk. Therefore, the best choice depends on your goals.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media