[English Below]
💭 តើការរក្សាដើមទុនបម្រុង ជាជម្រើសវិនិយោគល្អបំផុតសម្រាប់អ្នកដែរឬទេ?
យុទ្ធសាស្ត្រវិនិយោគល្អបំផុតសម្រាប់អ្នក អាស្រ័យទៅលើរយៈពេលដែលអ្នកចង់រក្សាទុកដើមទុន និងកម្រិតហានិភ័យដែលអ្នកយល់ព្រមទទួលយក។ ប្រសិនបើអ្នកកំពុងមានការព្រួយបារម្ភខ្លាចបាត់បង់ការវិនិយោគរបស់អ្នក ការរក្សាដើមទុនបម្រុងអាចជាជម្រើសដែលសមស្របមួយ ដែលអាចជួយការពារប្រាក់ដើមរបស់អ្នកមិនឱ្យបាត់បង់ ហើយសមស្របសម្រាប់គោលដៅរយៈពេលខ្លី ឬអាជីវកម្ម ដែលតម្រូវឱ្យមានការរក្សាដើមទុនបម្រុង។ ផ្ទុយទៅវិញ បើអ្នកហ៊ានប្រឈមក្នុងការទទួលយកហានិភ័យខ្ពស់ ហើយអ្នកមានគោលបំណងវិនិយោគរយៈពេលវែង ការវិនិយោគបែបនេះ អាចបង្កើនប្រាក់ចំណេញខ្ពស់ជាង។ ឧទាហរណ៍៖ ការវិនិយោគលើភាគហ៊ុន ឬទ្រព្យសម្បត្តិ ដែលមានតម្លៃកើនឡើងតាមពេលវេលា។ អ្នកក៏អាចជ្រើសរើសយុទ្ធសាស្ត្រប្រភេទផ្សេងៗបញ្ចូលគ្នា ដូចជា ធ្វើការបែងចែកមួយចំនួន វិនិយោគលើទ្រព្យសម្បត្តិ ដែលមានហានិភ័យ និងមួយចំនួនទៀត ដាក់សន្សំ សម្រាប់ការចូលនិវត្តន៍ ឬគម្រោងអនាគត ក្នុងខណៈពេលស្របគ្នាផងដែរ។ ការអត់ធ្មត់ជាមួយហានិភ័យ អាចផ្លាស់ប្តូរតាមពេលវេលា ដូច្នេះការកែតម្រូវផលប័ត្ររបស់អ្នកឱ្យបានទៀងទាត់ គឺជាការសម្រេចចិត្តដ៏ឈ្លាសវៃ។___________________
💭 Is capital preservation your best investment choice?
The best investment strategy depends on how long you plan to keep your capital and how much risk you’re willing to take. If you’re concerned about losing your investment, capital preservation may be a suitable option. It helps protect your principal and works well for short-term goals or business reserves. On the other hand, if you’re comfortable with higher risks and have long-term goals, a growth strategy may offer better returns. For example, investing in stocks or assets that increase in value over time. You can also choose to combine different strategies, investing in some riskier assets while saving separately for retirement or future. Your risk tolerance may change over time, so adjusting your portfolio regularly is a wise decision.