[English Below]
ការវិនិយោគលើធុរកិច្ចថ្មី អាចនាំមកនូវឱកាសចំណេញខ្ពស់ ប៉ុន្តែក៏អាចនាំមកនៅហានិភ័យផងដែរ។ ដើម្បីសម្រេចចិត្តបានត្រឹមត្រូវជៀសវាងការបាត់បង់ទុន វិនិយោគិនគប្បីសួរនូវសំណួរចាំបាច់ចំនួន ៥ ដូចខាងក្រោម៖
១ តើផលិតផល ឬសេវាកម្ម អាចដោះស្រាយបញ្ហាអ្វីដល់សង្គម?
👉 បើផលិតផល ឬសេវាកម្ម មិនអាចដោះស្រាយបញ្ហាប្រឈម ដែលមានសារៈសំខាន់ក្នុងសង្គម វានឹងមិនអាចទាក់ទាញ ឬរក្សាអតិថិជននោះទេ។
២ តើក្រុមការងារមានបទពិសោធន៍គ្រប់គ្រាន់ទេ?
👉 ក្រុមការងារដែលមានជំនាញ និងបទពិសោធន៍ អាចដោះស្រាយបញ្ហាបានល្អ និងអាចគ្រប់គ្រងហានិភ័យយ៉ាងមានប្រសិទ្ធភាព។
៣ តើទំហំទីផ្សារមានសក្កដានុពលគ្រប់គ្រាន់សម្រាប់ការលូតលាស់ទេ?
👉 សក្កដានុពលទីផ្សារធំ អាចជួយអោយធុរកិច្ចថ្មីមានឱកាសពង្រីក និងរកចំណូលបានច្រើន។
៤ តើអាជីវកម្មមានផែនការហិរញ្ញវត្ថុច្បាស់លាស់ទេ?
👉 អាជីវកម្មដែលមានផែនការហិរញ្ញវត្ថុច្បាស់លាស់ ជួយបង្កើនទំនុកចិត្តដល់វិនិយោគិន និងធានាបាននូវដំណើរការចិរភាពនៃអាជីវកម្ម។
៥ តើមានហានិភ័យអ្វីខ្លះដែលអាចប៉ះពាល់ដល់ការវិនិយោគ?
👉 វិនិយោគិនតែងតែចង់ដឹងពីហានិភ័យជាមុន ដើម្បីការពារកុំឱ្យកើតមានផលវិបាកនាពេលអនាគត។
______________
Investing in startups can offer high returns, but it also comes with significant risks. To protect your capital and make informed decisions, here are five essential questions every investor should ask:
1 What problem does the product or service solve for society?
👉 If the startup’s offering doesn’t address a meaningful problem, it’s unlikely to attract or retain customers.
2 Does the team have enough experience?
👉 A skilled and experienced team is better equipped to solve challenges and manage risks effectively.
3 Is the market large enough for growth?
👉 A sizable market provides room for expansion and increases the potential for substantial revenue.
4 Does the startup have a clear financial plan?
👉 A well-defined financial strategy builds investor confidence and ensures the business is prepared for sustainable growth.
5 What risks could affect the investment?
👉 Understanding potential risks upfront helps investors prepare for and mitigate future complications.