[English Below]
🚨 យុទ្ធសាស្ត្របញ្ចប់ការវិនិយោគ គឺជាផែនការដែលវិនិយោគិន ឬម្ចាស់អាជីវកម្មកំណត់ជាមុន ដែលជាវិធីសាស្ត្រក្នុងការបញ្ចប់ការវិនិយោគលើអាជីវកម្មណាមួយ។ វិធីសាស្រ្តអាចមានដូចជា ការលក់ភាគហ៊ុន, ការរួមបញ្ចូលភាគហ៊ុនទៅក្រុមហ៊ុនផ្សេងទៀត ឬការបិទអាជីវកម្ម។ ការរៀបចំផែនការបញ្ចប់ការវិនិយោគតាំងពីដើម មានសារៈសំខាន់ណាស់ ពីព្រោះវាជួយកំណត់គោលដៅវិនិយោគ ធ្វើឪ្យមានការសម្រេចចិត្តច្បាស់លាស់ និងបង្កើនឱកាសទទួលបានប្រាក់ចំណេញខ្ពស់ បូករួមទាំងការបង្ការការបាត់បង់ធនធាននៅពេលអាជីវកម្មមិនដំណើរការផងដែរ។
________
🚨 An exit strategy is a plan that an investor or business owner has set out in advance as a method for exiting a business. Methods may include selling shares, merging with another company, or closing the business. Preparing an exit plan from the beginning is important because it helps to set investment goals, make informed decisions, and increase the chances of achieving high returns, as well as preventing the loss of resources when the business fails.