[English Below]
🚩 នៅពេលវិនិយោគក្នុងធុរកិច្ចថ្មី ការសម្គាល់នូវសញ្ញាគួរឱ្យប្រុងប្រយ័ត្ននៅក្នុង ឯកសារបទបង្ហាញ គឺជាជំហានដ៏សំខាន់មួយក្នុងការការពារដើមទុនរបស់វិនិយោគិន។ ឯកសារបទបង្ហាញ ត្រូវបានបង្កើតឡើងដើម្បីបង្ហាញគំនិតអាជីវកម្ម ដូច្នេះវាគួរតែមានភាពច្បាស់លាស់ និងជឿជាក់បាន។ ខាងក្រោមនេះ គឺជាចំណុចដែលវិនិយោគិនគួរប្រុងប្រយ័ត្នចំនួន ៣ ពេលត្រួតពិនិត្យឯកសារបទបង្ហាញ៖
1. កង្វះទិន្នន័យទីផ្សារដែលច្បាស់លាស់៖ ប្រសិនបើ ឯកសារបទបង្ហាញ មិនបានបង្ហាញពីទំហំទីផ្សារ ឬអតិថិជនគោលដៅបានច្បាស់លាស់ទេ នោះបញ្ជាក់ថាក្រុមការងារធុរកិច្ចថ្មីនោះ មិនបានយល់ដឹងពេញលេញអំពីវិស័យ ឬទីផ្សារដែលខ្លួនកំពុងឈានចូលនោះទេ។ ចំណុចនេះធ្វើឱ្យមានការលំបាកក្នុងការវាយតម្លៃឱកាសពិតប្រាកដរបស់អាជីវកម្ម។
2. ការសន្យាហួសពីការពិតអំពីប្រាក់ចំណេញ៖ ការអះអាងថានឹងទទួលបានប្រាក់ចំណេញខ្ពស់ ដោយគ្មានមូលដ្ឋាន ឬផែនការគាំទ្រច្បាស់លាស់ អាចនាំឱ្យមានការយល់ច្រឡំ។ វិនិយោគិនគួរតែផ្តោតលើការព្យាករណ៍ដែលមានលក្ខណៈជាក់ស្តែង មិនមែនផ្តោតតែលើការសន្មតបែបសុទិដ្ឋិនិយមនោះទេ។
3. ក្រុមស្ថាបនិកដែលគ្មានបទពិសោធន៍ពាក់ព័ន្ធគ្រប់គ្រាន់៖ ក្រុមការងារដែលគ្មានបទពិសោធន៍ ពាក់ព័ន្ធនៅក្នុងវិស័យដែលខ្លួនមានបំណងចង់បង្កើតធុរកិច្ចថ្មី អាចប្រឈមនឹងការលំបាក នៅពេលអនុវត្តផែនការជាក់ស្តែង។ បទពិសោធន៍មានសារៈសំខាន់ ព្រោះវាបង្ហាញថាពួកគេដឹងពីរបៀបដោះស្រាយបញ្ហា និងអភិវឌ្ឍអាជីវកម្មឱ្យរីកចម្រើន។
_________________
🚩 When investing in a startup, spotting red flags in the pitch deck is a key step in protecting your capital. A pitch deck is meant to clearly present the business idea, so it should be realistic and well-supported. Here are 3 common red flags to watch out for:
1. Lack of clear market data: If the pitch deck doesn’t show the market size or target customers clearly, it suggests the team doesn’t fully understand the space they’re entering. This makes it hard to assess the real opportunity.
2. Overpromising on profits: Claims of high profits without solid evidence or a clear plan can be misleading. Investors should focus on realistic projections, not just optimistic assumptions.
3. Inexperienced founding team: A team without relevant experience in the industry may struggle to execute the plan. Experience matters because it shows they know how to solve problems and grow the business.