ទស្សនវិស័យ
បណ្តុះបណ្តាល ឬបង្កើនសហគ្រិនភាព; មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ចូលរួមចែករំលែកបទពិសោធន៍ដល់ធុរកិច្ចថ្មី ដើម្បីបង្កើតអ្វីថ្មីសម្រាប់ជាផលប្រយោជន៍ដល់សង្គម និងតម្រូវការតាមរយៈការអភិវឌ្ឍន៍ធុរកិច្ចថ្មី។
26-09-2025 09:57 AM
តើអ្វីទៅជាការវិនិយោគបន្ត?

[English Below]

📨 ការវិនិយោគបន្ត គឺជាការដាក់ទុនចូលបន្ថែមទៅក្នុងអាជីវកម្មដែលអ្នកធ្លាប់បានវិនិយោគរួចមកហើយ។ អ្នកគួរពិចារណាការវិនិយោគបន្តនៅពេលដែលអាជីវកម្មនោះ កំពុងដំណើរការល្អ មានភាពជោគជ័យ និងមានសក្តានុពលខ្លាំងក្នុងការលូតលាស់។ ឧទាហរណ៍ នៅពេលឃើញថាអាជីវកម្មមានអតិថិជនកាន់តែច្រើន ប្រាក់ចំណូលកើនឡើង និងត្រូវការដើមទុនបន្ថែមដើម្បីពង្រីកដូចជា ចេញផលិតផលថ្មី ចូលទីផ្សារថ្មី ឬពង្រីកការលក់។ សំខាន់ជាងនេះទៀត អ្នកនៅតែមានជំនឿ និងឃើញសក្តានុពលក្នុងការអភិវឌ្ឍន៍របស់អាជីវកម្មនោះនៅអនាគត ដែលនឹងធ្វើឱ្យការវិនិយោគដំបូងរបស់អ្នកកាន់តែមានតម្លៃ។ ដូច្នេះ ការវិនិយោគបន្ត គឺជាវិធីដ៏ល្អក្នុងការគាំទ្រអាជីវកម្មដែលជោគជ័យ និងបង្កើតប្រាក់ចំណេញបន្ថែមពីការវិនិយោគដើមរបស់អ្នក។

_____________

📨 You should consider a follow-on investment when the business is performing well, is successful, and has strong growth potential. For example, when you see that the business has more customers, increasing revenue, and needs extra capital to expand such as launching new products, entering new markets, or scaling sales. Most importantly, you should still have confidence and see future development potential in the business, which will make your initial investment more valuable. Therefore, a follow-on investment is an excellent way to support a successful business and generate more profit from your original investment.