[English Below]
🔵 ការវិនិយោគលើចំណូលចិត្ត គឺជាការជ្រើសរើសដាក់ទុនទៅលើអ្វីដែលអ្នកពិតជាជឿជាក់ និងចូលចិត្ត។ វិនិយោគិនប្រភេទនេះ ចូលចិត្តគាំទ្រគម្រោងដែលមានគោលបំណងច្បាស់លាស់ ឬដោះស្រាយបញ្ហានៅក្នុងសង្គម និង សូវយកចិត្តទុកដាក់ទៅលើការចំណេញរហ័ស ឬលុយកាក់ភ្លាមៗនោះទេ។ គេអាចរង់ចាំយូរ ដើម្បីឱ្យគម្រោងនោះអភិវឌ្ឍ និង លូតលាស់ជាមុនសិន ដោយសារគេជឿយ៉ាងមុតមាំលើចក្ខុវិស័យរបស់អាជីវកម្មមួយ។
🟢 ការវិនិយោគសម្រាប់ប្រាក់ចំណេញ គឺផ្តោតសុទ្ធតែលើលទ្ធផលហិរញ្ញវត្ថុ។ វិនិយោគិនប្រភេទនេះ សម្រេចចិត្តដាក់ទុនដោយមើលទៅលើសក្តានុពលនៃការចំណេញយ៉ាងឆាប់រហ័ស និងការសងត្រឡប់មកវិញខ្ពស់។ ពួកគេចូលចិត្តវិនិយោគក្នុងអាជីវកម្មដែលមានផែនការប្រាក់ចំណេញច្បាស់លាស់ និងអាចលក់ការវិនិយោគចេញភ្លាមៗ ប្រសិនបើអាជីវកម្មនោះ មិនបានបង្ហាញពីលទ្ធផលហិរញ្ញវត្ថុដែលគេបានរំពឹងទុក។_____________________
🔵 Passionate investing is choosing to invest in something you truly believe in and are passionate about. This type of investor prefers to support projects that have a clear purpose or solve social problems and is less concerned with quick profits or instant cash. They may wait a long time for the project to develop and grow because they strongly believe in the vision of the business.
🟢 Profit investing is all about financial results. This type of investor makes decisions based on the potential for quick profits and high returns. They prefer to invest in businesses that have a clear profit plan and can sell their investment immediately if the business does not deliver the financial results they expected.