ទស្សនវិស័យ
បណ្តុះបណ្តាល ឬបង្កើនសហគ្រិនភាព; មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ចូលរួមចែករំលែកបទពិសោធន៍ដល់ធុរកិច្ចថ្មី ដើម្បីបង្កើតអ្វីថ្មីសម្រាប់ជាផលប្រយោជន៍ដល់សង្គម និងតម្រូវការតាមរយៈការអភិវឌ្ឍន៍ធុរកិច្ចថ្មី។
26-09-2025 09:59 AM
ចំណុចទាំង ៣ ក្នុងការកសាងបណ្ដាញទំនាក់ទំនង ដើម្បីទទួលបានការវិនិយោគ

[English Below]

🗣 ការកសាងបណ្ដាញទំនាក់ទំនងមួយដែលរឹងមាំ គឺជាគន្លឹះសំខាន់នៅក្នុងការឱ្យធុរកិច្ចថ្មី ទទួលបានឱកាសក្នុងការវិនិយោគ ពីវិនិយោគិនដែលល្អ។ ហើយទំនាក់ទំនងនោះ អាចផ្សារភ្ជាប់ឱ្យអ្នកទទួលបានគំនិតថ្មីៗ ក៏ដូចជាព័ត៌មាន និងចំណេះដឹងបូករួមទាំងការណែនាំផ្សេងៗ ដែលមានតម្លៃដល់អ្នក និងអាជីវកម្មរបស់អ្នក។ ចំណុចទាំង ៣ ខាងក្រោមនេះ គឺជាគន្លឹះដើម្បីឱ្យអ្នកកសាងបណ្ដាញទំនាក់ទំនងមួយ ដែលមានអត្ថន័យ៖

👉🏼 ចូលរួមកម្មវិធីសហគមន៍៖ ស្វែងរក និងចូលរួមកម្មវិធីផ្សារភ្ជាប់បណ្ដាញដែលពាក់ព័ន្ធជាមួយសហគ្រិនភាព ជាពិសេសកម្មវិធីដែលពាក់ព័ន្ធជាមួយការវិនិយោគ ឬ វិស័យអាជីវកម្ម។

👉🏼 រៀនពីរបៀបសន្ទនា៖ ត្រូវស្វែងយល់ពីវិនិយោគិនជាសិន មុននឹងសាកសួរព័ត៌មានទាក់ទងនឹងការវិនិយោគ។ អ្នកអាចចាប់ផ្ដើមពីការសាកសួរដំបូន្មាន ឬ ការចែករំលែកចំណេះដឹងផ្សេងៗ ជៀសជាងការនិយាយអំពីទំហំទឹកប្រាក់ ឬ សាច់ប្រាក់នៅពេលដែលជួបគ្នាដំបូង។

👉🏼 ស្ដាប់ និងសួរឱ្យបានច្រើន៖ មនុស្សភាគច្រើនចូលចិត្តនិយាយ ប៉ុន្តែមិនច្បាស់ថានិយាយត្រូវរឿងនោះទេ។ ដូច្នេះហើយអ្នកគួរតែស្ដាប់ ដើម្បីយកបទពិសោធន៍ក៏ដូចជាស្វែងយល់ពីរឿងរ៉ាវមួយចំនួនទាក់ទងនឹងបុគ្គលដទៃទៀត ដែលអាចជួយអ្នកឃើញឱកាសថ្មីៗបាន។

_______

🗣 Building a strong network is key to getting new businesses to invest in good investors. And those connections can connect you to new ideas, information, and knowledge, as well as other valuable advice for your business. Here are three tips to help you build a meaningful network:

👉🏼 Join community events: Find and join networking events related to entrepreneurship, especially those related to investing or the business sector.

👉🏼 Learn how to communicate: Get to know the investor before asking for information about investing. You can start by asking for advice or sharing knowledge rather than talking about the amount of money or cash when you first meet.

👉🏼 Listen and ask more: Most people like to talk, but they are not always sure what to say. So, you should listen to gain experience and learn from other people who can help you see new opportunities.